កម្មវិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយនិវត្តជនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ឆ្នាំ២០២៦
នាព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយនិវត្តជនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ឆ្នាំ២០២៦ និងបាននាំយកនូវក្រម៉ា និងថវិកាឧបត្ថម្ភ របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ជូនដល់និវត្តជនទាំង ២២រូប (ស្រី ៤រូប) ជាមួយគ្នានេះផងដែរ មន្ទីរក៏បានឧបត្ថម្ភបន្ថែមមួយចំណែកទៀតផងដែរ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយលោក លោកស្រីអនុប្រធានមន្ទីរទាំង ៣រូប ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
ព័ត៌មានទាក់ទង